ឯកឧត្តម ជាម សត្យា ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី ការងារពាក់ព័ន្ធនឹងកិច្ចដំណើរការនៃផ្នែកបច្ចេសទេស នៃក្រុមការងារចំពោះកិច្ចសម្រាប់រៀបចំការ ដាក់ឱ្យដំណើរការសាកល្បងការអនុវត្តទោសការងារសហគមន៍
ភ្នំពេញ៖ ឯកឧត្តម ជាម សត្យា ប្រតិភូរាជរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ និងជាប្រធានផ្នែកបច្ចេកទេស នៃក្រុមការងារចំពោះកិច្ចសម្រាប់ការដាក់ឱ្យដំណើរការសាកល្បងទោសការងារសហគមន៍ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី
“ការងារពាក់ព័ន្ធនឹងកិច្ចដំណើរការនៃផ្នែកបច្ចេសទេស នៃក្រុមការងារចំពោះកិច្ចសម្រាប់រៀបចំការដាក់ឱ្យដំណើរការសាកល្បងការអនុវត្តទោសការងារសហគមន៍” ដែលកិច្ចប្រជុំនេះ មានការចូលរួមពី លោក លោកស្រី ដែលជាអនុប្រធាន សមាជិក និងសមាជិកា នៅក្នុងផ្នែកបច្ចេកទេស នៃក្រុមការងារចំពោះកិច្ចសម្រាប់ការដាក់ឱ្យដំណើរការសាកល្បងទោសការងារសហគមន៍។