អាជ្ញាធរជាតិអប្សរារៀបចំស្ដង់ពិព័រណ៍ ដើម្បីចូលរួមអបអរខួប១០នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត
ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរារៀបចំស្ដង់ពិព័រណ៍ដើម្បីចូលរួមអបអរខួប១០នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដែលធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣។
ស្ដង់ពិព័រណ៍នេះ មានតាំងបង្ហាញនូវសមិទ្ធផលការងារតាមនាយកដ្ឋាននីមួយៗ និងសមិទ្ធផលដៃគូសហប្រតិបត្តិការអន្ដរជាតិជាច្រើន ដែលបង្ហាញពីកិច្ចការ៣០ឆ្នាំ ដែលរមណីយដ្ឋានអង្គរបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្គូ។
ជាមួយគ្នានោះដែរ សាធារណជនអាចចូលទស្សនា ស្វែងយល់ពីកិច្ចការងារទាំងនោះដោយរីករាយផងដែរ៕