ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ រៀបចំពិធីសែនព្រេនសុំសេចក្ដីសុខពី លោកតាកែវ លោកយាយកែវ ជូនដល់មន្រ្តីរាជការចំណុះរខេត្ត និងប្រជាពលរដ្ឋទូទាំងខេត្ត ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ
ភ្នំពេញ៖ នៅរសៀលថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០២៣នេះ ក្នុងឱកាសជិតឈានចូលមកដល់ពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ខាងមុខនេះ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សា ព្រមទាំង ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ ស្រី ប៉ុណ្ណាដាវី លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំងបី បានអញ្ជើញចូលរួមរៀបចំពិធីសែនព្រេននៅអាស្រមណ៍ «« លោកតាកែវ លោកយាយកែវ»» ដើម្បីសុំសេចក្ដីសុខ និងឱ្យបងប្អូនប្រជាពលរដ្ឋ នៅទូទាំងខេត្តតាកែវ ជៀសផុតឆ្ងាយពីជម្ងឺកាចសាហាវនានា។
ក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ ក៏បានបួងសួងដល់គុណបុណ្យព្រះរតន ត្រ័យ ទេវតាឆ្នាំថ្មី និងវត្ថុ ស័ក្តិ សិទ្ធិក្នុងលោក សូមឲបារមីដ៏ស័ក្តសិទ្ធិ នៅលើទឹកដីប្រវត្តិសាស្ត្រខេត្តតាកែវ ដែលមានលោកតាកែវ យាយកែវ សូមតាមជួយថែរក្សាការពារដល់ថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ សំខាន់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាមហាវរៈបរុសកុលបុត្រខ្មែរដ៏ឆ្នើម ក្នុងការដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍន៍រីកចម្រើននៅគ្រប់មូលដ្ឋាន ទទួលបានជោគជ័យនៅឆ្នាំថ្មី ព្រមទាំងប្រទានពរជ័យសិរីមង្គល បវរមហាប្រសើរដល់ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និង ប្រជាពលរដ្ឋក្នុង ក្រុង ស្រុក ខេត្តទាំងអស់ សូមមានសុខភាពល្អដើម្បី បន្តអភិវឌ្ឍន៍ភូមិ ឃុំ ស្រុក ខេត្ត ឱ្យកាន់តែទទួលបានសមិទ្ធផលថ្មីៗថែមទៀត ៕