បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភថ្លៃព្យាបាលដល់ស្ត្រីម្នាក់ មានជំងឺគ្រាប់ឈាម ខ្សោយតំរងនោម និងលើសសម្ពាធឈាម
ភ្នំពេញ៖ បងស្រី ហេង ធឿន អាយុ ៤៥ឆ្នាំមកពីស្រុក មេសាង ខេត្តព្រៃវែងមានជំងឺគ្រាប់ឈាម ខ្សោយតំរងនោម និងលើសសម្ពាធឈាម បានទទួលការព្យាបាលដោយគ្រូពេទ្យ TYDA នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ។ ពេលនេះដែរគាត់មានសភាពធូរស្រាល អនុញ្ញាតអោយចេញទៅផ្ទះវិញហើយ ។
ការចំណាយទាំងអស់ក្នុងការព្យាបាល និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។