លោកជំទាវ និន សាផុន ដឹកនាំគណៈកម្មាធិការអចិន្ត្រៃយ៍ គោរពជូនពរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងលោកជំទាវ
ភ្នំពេញ៖ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំគណៈកម្មាធិការអចិន្ត្រៃយ៍ គោរពជូនពរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងលោកជំទាវសិរិចរណវិសិទ្ធិអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ហាក់ ជូ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ នៅវិមានរដ្ឋសភា ៕