ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភថ្លៃព្យាបាលដល់បុរសម្នាក់ ដែលបាក់ឆ្អឹងត្រង់សន្លាក់ជង្គង់
ភ្នំពេញ៖ បងប្រុស ប៊ុន នី អាយុ ៤០ឆ្នាំ រស់នៅភ្នំពេញ បាក់ឆ្អឹងត្រង់សន្លាក់ជង្គង់ ព្យាបាលមិនបានត្រឹមត្រូវបណ្តាលអោយខូច សន្លាក់ ពិបាកដើរ បានទទួលការព្យាបាល និងវះកាត់ដោយជោគជ័យដោយគ្រូពេទ្យ TYDA នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ ។
ការចំណាយទាំងអស់ក្នុងការព្យាបាល និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។