សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតី ក្នុងពិធីបើកព្រឹត្តិការណ៍សង្ក្រាន្តខេត្តបាត់ដំបង ឆ្នាំ២០២៣
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង ព្រមទាំងលោកជំទាវ ញ៉ែម សាខន សខេង នារសៀលថ្ងៃពុធទី១២ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកព្រឹត្តិការណ៍សង្ក្រាន្តខេត្តបាត់ដំបង ឆ្នាំ២០២៣ នៅក្នុងបរិវេណវិទ្យាល័យ នេត យ៉ង់ ក្រោយរូបសំណាកលោកតាដំបងក្រញូង។
ក្នុងពិធីបើកព្រឹត្តិការណ៍សង្ក្រាន្តនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ទីប្រឹក្សារាជរដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាក្រសួងមហាផ្ទៃ ប្រធានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ យុវជន យុវនារី យ៉ាងច្រើនកុះករ ផងដែរ ៕