គោរពច្បាប់ចរាចរណ៍ ចាប់ពីខ្លួនយើងម្នាក់ៗឡើងទៅ ដើម្បីសុវត្តិភាណជីវិតរបស់ខ្លួន
ភ្នំពេញ៖ ដើម្បីសុខសុវត្ថិភាព ក្នុងងការធ្វើដំណើរនិងការកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករបស់បងប្អូនប្រជាពលរដ្ឋធ្វើចរាចរណ៍តាមដងផ្លូវសាធារណៈពិសេសការធ្វើដំណើរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនឹងឈានចូលមកដល់ខាងមុខនេះមន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យព្រោះសហការជាមួយមន្ត្រីសាធារណការខេត្ត មន្ត្រីនគរបាលចរាចរណ៍នៃស្នងការនគរបាលខេត្ត បានធ្វើការចុះយុទ្ធនាការជំនួយស្មារតីស្តីអំពីច្បាប់ចរាចរណ៍ផ្លូវគោកនិងធ្វើការចុះអប់រំប្រកាសសំខាន់សំខាន់ដែលត្រូវចងចាំចំពោះអ្នកប្រើប្រាស់ផ្លូវនាព្រឹកថ្ងៃទី១២ ខែមេសាឆ្នាំ២០២៣នៅចំណុចភ្លើងស្តុបផ្លូវជាតិលេខ ៥៦A បេនឡានក្រុង សិរីសោភ័ណ ផ្សារសិរីសោភ័ណ ក្នុងនោះផងដែរក្រុមមន្ត្រីយើងបានធ្វើការចែកជូននូវឯកសារមួយចំនួនដល់បងប្អូនប្រជាពលរដ្ឋផ្ដោតសំខាន់ទៅច្បាប់ចរាចរណ៍ផ្លូវគោកបើកបរត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត។
លោកពុទ្ធ ញ្ញាណដារិន្ទជាប្រធានការិយាល័យសុវត្ថិភាពចរាចរណ៍នៃមន្ទីរសាធារណការនិងដឹកជញ្ជូននិងលោកស្រី សុខ លាភា អនុប្រធានប្រតិបត្តិសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យបានលើកឡើងយ៉ាងដូចនេះថា លោកស្រី សុខ លាភា បានបញ្ជាក់ថា ក្រុមយុវជនកាកបាទក្រហមតែងតែចុះអប់រំផ្សព្វផ្សាយស្ដីពីចរាចរណ៍ផ្លូវគោកជារឿយរឿយក្នុងគោលបំណងដើម្បីបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់និងការកាត់បន្ថយមានគ្រោះថ្នាក់ចរាចរណ៍ជាពិសេសក្នុងកំឡុងនៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើងធ្វើ តាមដងផ្លូវសាធារណៈត្រូវតែគោរពច្បាប់ចរាចរណ៍បានបើមានសមត្ថភាពដូចទិសស្លោកមួយបានចែងថាថ្ងៃនេះថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ៕