នាយឧត្តមសេនីយ៍ នេត សាវឿន និងនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អញ្ជើញត្រួតពិនិត្យប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ដែលបានបំពាក់នៅទីតាំងនានា ក្នុងព្រឹត្តការណ៍អង្គរសង្រ្កាន្ត ខេត្តសៀបរាម
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងអង្គរក្ស នារសៀលថ្ងៃព្រហស្បតិ៍ ៨រោច ខែចេត្រ ឆ្នាំខាល ចត្វាស៏ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញត្រួតពិនិត្យប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ដែលបានបំពាក់នៅទីតាំងនានា ក្នុងព្រឹត្តការណ៍អង្គរសង្រ្កាន្ត ខេត្តសៀបរាម ដើម្បីរួមចំណែកក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនថ្នាក់ដឹកនាំ ភ្ញៀវជាតិ-អន្តរជាតិ ៕