ចង់មករកសុីថ្ងៃចូលឆ្នាំខ្មែរ តែត្រូវជាប់ខ្នោះរបស់កម្លាំងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ
ភ្នំពេញ៖ ចង់មករកសុីថ្ងៃចូលឆ្នាំខ្មែរថ្ងៃទីមួយ ត្រូវកំលាំងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវបង្ក្រាបបានស្តីពីការបង្ក្រាបជាក់ស្តែងករណីលួចទ្រព្យសម្បតិ្ត នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១និង ៣០នាទីរំលងអាធ្រាតនៅចំណុច ផ្លូវ៦២R ក្រុមទី៥ ភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ។
ជនសង្ស័យទី១ឈ្មោះសាន់ រដ្ឋធានី ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិសំរោង ស្រុកពញាព្ញ កណ្តាល (ប្រេីប្រាស់សារធាតុញៀន) និងទី២ឈ្មោះឈ្មោះប៉ែន ចាន់សា្ន ភេទប្រុស អាយុ២៨ឆាំ្ន មុខរបបមិនប្រាកដ មានទីលំនៅភូមិសំរោង ស្រុកពញាព្ញ ខេត្តកណ្តាល(ប្រើសារធាតុញៀន) ។
សំភារៈដកហូតមាន៖ សោរខ្សៀលេខ៨ចំនួន០១ , ដែកសំប៉ែតចុងស្រូច ចំនួន០១, ម៉ូតូ០១គ្រឿងម៉ាកហុងដាC125ពណ៍ខ្មៅ សា្លកលេខភ្នំពេញ1JU1475 ។
ដំណើររឿងហេតុ៖នៅថ្ងៃកេីតហេតុវេលាម៉ោងខាងលេីកម្លាំងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវបានល្បាតពួនស្ទាក់ក៏ឃេីញជនសង្ស័យចំនួន០២នាក់ កំពុងតែជិះម៉ូតូមានការសង្ស័យ ក៏សមត្ថកិច្ចយើងឃាត់ធ្វើការត្រួតពិនិត្យរកឃើញឧបករណ៍សម្រាប់ឆ្កឹះសោរនៅក្នុងខ្លួនជនសង្ស័យ ចំពោះមុខអធិការដ្ធានកំពុងកសាងសំណុំរឿង ចាត់ការតាមនិតិវិធី៕