ឧត្ដមសេនីយ៍ទោ ហួត សុធី ចុះត្រួតពិនិត្យ និងដឹកនាំកម្លាំង ការពារសន្តិសុខសណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងពិធី សង្ក្រានមកឧត្ដរមានជ័យ
ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ នៅថ្ងៃទី១៦ ខែ មេសា ឆ្នាំ២០២៣ បានចុះត្រួតពិនិត្យ និងដឹកនាំកម្លាំង ការពារសន្តិសុខសណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងពិធី សង្ក្រានមកឧត្ដរមានជ័យ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និង អញ្ជើញទស្សនាកម្មវិធីកំសាន្តសប្បាយនានា នៅតាមសួនច្បារ ក្នុងនោះមាន ការលេងល្បែងប្រជាប្រិយខ្មែរ លាក់កន្សែង ទាញព្រ័ត្រ ញ៉ាំផ្លែឈើ ការរាំលេងកំសាន្តធុងបាស ចំនួន ៣កន្លែង និងស្គរប៉ុកចំនួន ១កន្លែង។
ទន្ទឹមនោះ កម្មវិធីសង្ក្រាន្តខេត្តឧត្តរមានជ័យ ថ្ងៃទី០៣នេះ មានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ អញ្ជើញចូលរួមយ៉ាងច្រើនកុះករ ទឹកមុខប្រកបស្នាមញញឹម សប្បាយរីករាយជាពន់ពេក ក្រោមម្លប់សន្តិភាព នឹងក្រោយពី
បានធូរស្រាលនៃការឆ្លងរាតត្បាតកូវីដ១៩ រយៈពេលជិត០៣ឆ្នាំកន្លងមក។
ប្រជាពលរដ្ឋបានកោតសរសើ និងអគុណ ដល់កងកម្លាំងនគរបាល ដែលខំយកចិត្តទុកដាក់ ការពារសន្តិសុខសណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ មិនគិតពីការនឿយហត់ មិនថាក្តៅ ភ្លៀងរលឹមនោះទេ ដើម្បីបងប្អូនប្រជាពលរដ្ឋមានសុខសុវត្ថិភាព និងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ៕