អភិបាលខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុកកំពង់លែង
ភ្នំពេញ៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ រួមជាមួយលោកជំទាវ កែ ច័ន្ទមុនី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង អភិបាលរងខេត្ត និងក្រុមការងារសាខាកាកបាទក្រហមខេត្ត អនុសាខាកាកបាទក្រហមស្រុក នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ បានចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ១៥គ្រួសារ ក្នុងឃុំច្រណូក ឃុំប្រឡាយមាស ឃុំផ្លូវទូក និងឃុំពោធិ៍ ស្រុកកំពង់លែង។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់នៅគ្រប់កាលៈទេសៈ និងសូមចូលរួមសោកស្ដាយចំពោះការខូចខាតផ្ទះសម្បែង ទ្រព្យសម្បត្តិដោយគ្រោះខ្យល់កន្ត្រាក់។
អំណោយដែលបានផ្ដល់ជូនក្នុង១គ្រួសារ ទទួលបាន អង្ករ ៣០គីឡូក្រាម, មី ១កេះ, ត្រីខ ១យួរ, ឃីត ១កញ្ចប់(មុង១ ភួយ១ សារុង១ ក្រមារ១) និងថវិកាមួយចំនួន ហើយគ្រួសាររងគ្រោះរលំផ្ទះទទួលបានតង់ធំ១បន្ថែម ៕