ឯកឧត្តម ខូយ រីដា ដឹកនាំក្រុមការងារចុះពិនិត្យដោយផ្ទាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយខ្យល់កន្រ្តាក់ កាលពីយប់ថ្ងៃទី១៥ មេសា
ភ្នភំពេញ៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានក្រុងពោធិ៍សាត់ នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារចុះពិនិត្យដោយផ្ទាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន៣ភូមិ ក្នុងសង្កាត់ស្វាតអាត់ និងចំរើនផល ក្រុងពោធិ៍សាត់ កាលពីយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣កន្លងទៅ។
ក្រោយទទួលបានការពិនិត្យវាយតម្លៃ ពីផលប៉ះពាល់ខូចខាតផ្ទះរបស់ប្រជាពលរដ្ឋ ឯកឧត្តមអភិបាលខេត្ត បានផ្តល់ថវិកាជូនដល់ម្ចាស់ផ្ទះនីមួយៗ សម្រាប់ប្រើប្រាស់ទិញសម្ភារៈជួសជុលផ្ទះដែលខូចខាតឡើងវិញ ៕