**អភិបាលខេត្តកណ្តាល ណែនាំកងកម្លាំងទាំងអស់ បន្តថែរក្សាការពារព្រំដែន និងបង្ក្រាបទប់ស្កាត់បទល្មើសនានា**សម្តេចតេជោ បង្ហាញអារម្មណ៍សោកសៅចំពោះបងប្រុសដែលនឹងត្រូវបញ្ចុះនៅថ្ងៃស្អែក**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា បន្តកើនដល់លើស២៧០០នាក់**មនុស្ស ១១២នាក់បានរងរបួស ក្នុងហេតុការណ៍អគ្គិភ័យ ដែលផ្តើមចេញពីការផ្ទុះបំពង់ឧស្ម័នរបស់ក្រុមហ៊ុនរដ្ឋ Petronas នៅឯតំបន់ Putra Heights ក្នុងរដ្ឋ Selangor**ប្រធានាធិបតីអាមេរិក គ្រោងធ្វើទស្សនកិច្ចទៅកាន់អារ៉ាប៊ីសាអូឌីត នៅខ្ទង់ខែឧសភាខាងមុខ**អភិបាលខេត្តកំពង់ធំ បំពាក់ភ្លើងសូឡាលើផ្លូវជាតិលេខ៦ ចាប់ពីព្រំប្រទល់ខេត្តកំពង់ចាម ដល់ខេត្តសៀមរាប**ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី៩ របស់ធនាគារពិភពលោក ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម**អភិបាលខេត្តកណ្តាល ជំរុញរដ្ឋបាលស្រុកល្វាឯម ត្រូវខិតខំសម្របសម្រួល បញ្ចប់ទំនាស់ដីធ្លីឱ្យបានអស់ ដើម្បីក្លាយជាស្រុកគំរូ**សម្តេច ឃួន សុដារី គាំទ្រការរៀបចំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៩ ស្តីពីសុខភាពសកលនៅឆ្នាំ២០២៦ សហការរៀបចំដោយគណៈកម្មការទី៨សភា ជាមួយនឹង WHO**រដ្ឋបាលខេត្តព្រះសីហនុ ជូនដំណឹងស្តីពីការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងខេត្តព្រះសីហនុ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**គណះកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ចេញផែនការណែនាំ​ ស្ដីពី​ការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​ ឆ្នាំម្សាញ់​ សប្តស័ក​ ព.ស​.២៥៦៩​ គ.ស​.២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចូលរួមពិធីបុណ្យសព ពលករខ្មែរ ឈ្មោះ មាស សាវ៉ាង ដែលបានទទួលមរណភាព ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ**គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក រួមចំណែកទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**នាវេលាម៉ោង ៤ និង ៤៨នាទីទៀបភ្លឺ ជាពេលវេលាកំណត់ទទួលទេវតាឆ្នាំថ្មី ព្រះនាម «គោរាគទេវី»**សម្តេចប្រធានរដ្ឋសភា សង្ឃឹមថា AFPPD នឹងពង្រីកវិសាលភាពការងារនៅកម្ពុជា ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើសេវាសាធារណៈក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី**គណៈប្រតិភូយោធភូមិភាគ៥ នៃកងទ័ពប្រជាជាជនវៀតណាម អញ្ជើញសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំខេត្តរតនគិរី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មៃរ**ខេត្តបន្ទាយមានជ័យ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អនុមោទនា ពិធីបុណ្យខួបលើកទី ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា

ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ អញ្ជើញសំណេះសំណាល​ សួរសុខទុក្ខ​កងកម្លាំង​ប្រដាប់អាវុធ ឈរ​ជើងក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ​

ភ្នំពេញ៖ ថ្លែងក្នុងពិធីសំណេះសំណាល​ ជាមួយសំណេះសំណាល​ សួរសុខទុក្ខ​កងកម្លាំង​ប្រដាប់អាវុធឈរជើងក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ​ ឯកឧត្តម​ ​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ ថ្លែងការអរគុណចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ​ ដែលបានចូលរួមការសន្តិសុខ​ សុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ​ ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ​ដែលបានមកលេងកំសាន្ត​ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​ នៅក្នុងខេត្តបន្ទាយមានជ័យ​ បានយ៉ាងល្អប្រសើរ។
ពិធីសំណេះសំណាលប្រារព្ធធ្វើនៅសាលប្រជុំ​ធំ​ សាលាខេត្ត​បន្ទាយមានជ័យ​ នាថ្ងៃទី១៧​ ខែមេសា​ ឆ្នាំ២០២៣​ ក្រោយបញ្ចប់ថ្ងៃបុណ្យចូលឆ្នាំថ្មី​ ឆ្នាំថោះ​ បញ្ចាស័ក​ ព.ស២៥៦៧ ម្សិលមិញ។

ឯកឧត្តម​​ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ លើកឡើងថា​៖​ ការរៀបចំព្រឹត្តការណ៍សង្ក្រាន្តនៅឆ្នាំ២០២៣នេះ​ មានភ្ញៀវទេសចរណ៍បានមកចូលរួមលេងកំសាន្តយ៉ាងច្រើនកុះករ​ នេះសរបញ្ជាក់ឱ្យឃើញពីគុណតម្លៃនៃសន្តិភាព​ ដែលបានបង្កលក្ខណៈឱ្យបងប្អូនចូលរួមលេងកំសាន្តយ៉ាងសប្បាយរីករាយ​ ក្រោមម្លប់នៃសន្តិភាព។ មួយទៀត​ឯកឧត្តម​ បានរំលឹកពីព្រិត្តការដែលបានកើតឡើងនៅលើពិភពលោក​ គឺជំងឺកូវីដ-១៩​ ដែលបានរាតត្បាតទូទាំងសកលលោក​ ព្រមទាំងកម្ពុជាផងដែរ​ ដោយមានការិតត្បិតនូវិធានការយ៉ាងតឹងរឹង សូម្បីតែគ្រួសារត្រូវរក្សាគម្លាត​ ពិធីបុណ្យទាននានាក៏ត្រូវបានផ្អាក​ ដែលជាវិធានការទប់ស្កាត់នៃការរីរាលដាលជំងឺកូវីដ-១៩​។ តែទោះជាយ៉ាងក៏ដោយ​ ដោយមានការគិតគូរពីសុខទុក្ខពលរដ្ឋ​ សម្តេច​ តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​ បានរិះរកគ្រប់មធ្យោយបាយ​ យកវ៉ាក់សាំងចាក់ជូនពលរដ្ឋទូទាំងប្រទេស​ ឱ្យចៀសផុតពីជំងឺដ៏កាចសាហាវនេះ រហូតទទួលបានជោយជ័យផ្លែផ្កាគួជាទីមោទនៈ។

ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានណែនាំដល់កងកម្លាំងទាំងអស់ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ត្រូវបន្តចូលរួមកសាង និងពង្រឹងខឿនការពារជាតិ សន្តិភាព ស្ថិរភាពនយោបាយ អធិបតេយ្យភាព បូរណភាពដែនដី ទំនាក់ទំនងល្អជាមួយប្រទេសជិតខាង ទប់ស្កាត់និងប្រឆាំងដាច់ខាតរាល់អំពើដែលនាំទៅដល់ការបង្កអស្ថិរភាពនយោបាយ ជម្លោះជាតិសាសន៍ ការពារដាច់ខាតនូវបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ និងប្រមុខដឹកនាំរាជរដ្ឋាភិបាល ។ជាមួយគ្នានេះត្រូវអភិវឌ្ឍអង្គភាព ត្រៀមជួយប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិនានា និងចូលរួមផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់រាជរដ្ឋាភិបាល និងការចាក់វ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់ៗគ្នា ។

ក្នុងឱកាសដ៏រីករាយស្និទ្ធស្នាលនោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាននាំយកនូវអំណោយ ចែកជូនដល់កងកម្លាំង ដែលចូលរួមទាំងអស់នូវគ្រឿងឧបភោគ បរិភោគ ថវិកា ដែលសរុបជាទឹកប្រាក់ ចំនួនថវិកា ២០១លាន៤៥៣ពាន់រៀល៕

អត្ថបទដែលជាប់ទាក់ទង