បុណ្យចូលឆ្នាំខ្មែរ ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្ស ១៨នាក់ និងរបួសធ្ងន់ស្រាល ៧៧នាក់
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ អគ្គស្នងការរដ្ឋាននគរបាលជាតិបានឲ្យដឹងថា រយៈពេល៣ថ្ងៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើង ៤៣លើក បណ្តាលឲ្យមនុស្សចំនួន ១៨នាក់បាត់បង់ជីវិត និង៧៧នាក់រងរបួសធ្ងន់ស្រាល ។
របាយការណ៍បញ្ជាក់ថា នៅថ្ងៃទី១ នៃបុណ្យចូលឆ្នាំថ្មី គ្រោះថ្នាក់ចរាចរណ៍កើតមានចំនួន ៦លើកស្លាប់មនុស្ស២នាក់ របួស១២នាក់។ ថ្ងៃទី២ នៃបុណ្យចូលឆ្នាំថ្មី គ្រោះថ្នាក់ចរាចរណ៍កើតឡើង ២០លើកស្លាប់ ៧នាក់ និងរបួស៤៨នាក់។ចំណែកថ្ងៃទី៣នៃបុណ្យចូលឆ្នាំថ្មី គ្រោះថ្នាក់ចរាចរណ៍កើតឡើង ១៧លើកស្លាប់ ៩នាក់ និងរបួសធ្ងន់ស្រាល ១៧នាក់។
សូជម្រាបថា មូលហេតុដែលនាំឲ្យគ្រោះថ្នាក់រួមមាន ល្បឿន មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ ប្រជែងគ្រោះថ្នាក់ បត់គ្រោះថ្នាក់ និងស្រវឹង៕