នាយឧត្តមសេនីយ៍ សៅ សុខា និង ឯកឧត្តម ម៉ែន វិបុល អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាល និងសាលប្រជុំសាលាស្រុករមាសហែក ខេត្តស្វាយរៀង
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តសស្វាយរៀង នាព្រឹកថ្ងៃពុធ ១៤រោច ខែចេត្រ ឆ្នាំខាល បញ្ចស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាល និងសាលប្រជុំសាលាស្រុករមាសហែក ខេត្តស្វាយរៀង។
ពិធីនេះក៏មានការអញ្ជេីញចូលរួមពីឯកឧត្ដមមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងគណៈប្រតិភូអមដំណើរ ឯកឧត្តមអភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកមេបញ្ជការកងកម្លាំងទាំងបី លោកប្រធានមន្ទីរនានាជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការ កងកម្លាំង និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ៕