ក្លិបអ្នកកាសែតកម្ពុជា នឹងរៀបចំវេទិកាពិភាក្សាវែកញែកស្តីពី “ការពង្រឹងក្រមសីលធម៌នៃវិជ្ជាជីវៈសារព័ត៌មាន” នៅថ្ងៃទី២១ ខែមេសា
ភ្នំពេញ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) នឹងរៀបចំវេទិកាពិភាក្សាវែកញែកស្តីពី “ការពង្រឹងក្រមសីលធម៌នៃវិជ្ជាជីវៈសារព័ត៌មាន” នៅវិទ្យាស្ថានជាតិអប់រំ ក្បែរវិមានឯករាជ្យ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ចាប់ផ្ដើមពីម៉ោង ២:០០ រសៀល និងបញ្ចប់ដោយអាហារសាមគ្គីរួមគ្នា។
វេទិការនេះនឹងមានការចូលរួមជាអធិបតីពី ឯកឧត្ដម រដ្ឋមន្រ្តីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ និងចាងហ្វាងនិពន្ធនាយក និពន្ធរង និងអ្នកសារព័ត៌មានប្រមាណ៥០០នាក់ រួមទាំងអ្នកសារព័ត៌មានជើងចាស់ ដែលមានបទពិសោធន៍ទាំងខ្មែរនិងបរទេស ប្រមាណ១០រូបថែមទៀត។
បើសិនលោក លោកស្រី ចាប់អារម្មណ៍ចូលរួម សូមចុះឈ្មោះតាមរយ:តេឡេក្រាមលេខ ០១២ ៨៩ ៥៨ ៥៣ ឬ ០១៧ ៣៩៧ ២៩៤ ត្រឹមយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣៕