ស្អែកនេះសម្តេច ទៀ បាញ់ នឹងអញ្ជើញបំពាក់ឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ជូនឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត
ភ្នំពេញ៖ សម្តេចពិជ័យសនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ស្អែកនេះ នឹងអញ្ជើញជាអធិបតី បំពាក់ឋានន្តរស័ក្តិនាយឧត្តមសេនីយ៍ ជូនឯកឧត្តមឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅទីស្តីការក្រសួងការពារជាតិ ។
សូមរំលឹកថា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ ដល់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ៕