ឯកឧត្តម កើត រិទ្ធ អនុញ្ញាតឱ្យ ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅក្នុងឱកាសដែលលោកចាប់ផ្តើមអាណត្តិបេសកកម្មនៅកម្ពុជា ចាប់ពីខែមេសានេះ
ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃពុធ ១៤រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឱ្យលោក SANUI Kazumasa ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅក្នុងឱកាសដែលលោកចាប់ផ្តើមអាណត្តិបេសកកម្មនៅកម្ពុជា ចាប់ពីខែមេសានេះ។
កិច្ចពិភាក្សានៅក្នុងជំនួបនេះផ្តោតសំខាន់ទៅលើការងារមួយចំនួនរួមមាន៖
១-កិច្ចដំណើរការគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហានទី៦
២-ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យច្បាប់ និងយុត្តិធម៌រវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន
៣-ការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យយុត្តិធម៌កម្ពុជា។
ថ្លែងក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកប្រធាន ព្រមទាំងបានជូនពរឱ្យលោកទទួលបានជោគជ័យក្នុងអាណត្តិបេសកកម្មថ្មីនៅកម្ពុជា ៕