ឯកឧត្តម វុី សំណាង អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គឆ្លងរបាយការណ៍សភាពការណ៍ទូទៅ និងសភាពការណ៍គណបក្សឆ្នាំ២០២២ និងទិសដៅភារកិច្ចឆ្នាំ២០២៣
ភ្នំពេញ៖ នៅមន្ទីរគណបក្សខេត្តកំពង់ស្ពឺ នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ឯកឧត្តម វុី សំណាង ប្រធានគណៈកម្មាធិការគណបក្សខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គឆ្លងរបាយការណ៍សភាពការណ៍ទូទៅ និងសភាពការណ៍គណបក្សឆ្នាំ២០២២ និងទិសដៅភារកិច្ចឆ្នាំ២០២៣ ( សម្រាប់សន្និបាតគណៈកម្មធិការគណបក្សខេត្ត ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ) និងឆ្លងសមាសភាពមន្ត្រីគណក្ស ដើម្បីស្នើសុំការតែងតាំងពីគណៈកម្មាធិការកណ្តាល។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម យឹម សុខុម អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម អុិន ឃុន អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រីសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងឯកឧត្តម លោកជំទាវ លោក លោកស្រីសមាជិកគណៈកម្មាធិការគណបក្សខេត្ត នៅសាលប្រជុំធំមន្ទីរគណបក្សខេត្តកំពង់ស្ពឺ៕