សម្តេចតេជោ៖ កម្ពុជាមិនមែនជាប្រទេសផលិតប្រេងទេ ប៉ុន្តែយើងជួយគ្រប់គ្រង កុំឲ្យដំឡើងតម្លៃប្រេងតាមចិត្ត
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញក្នុង ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសម្ភព ស្ថិតនៅក្នុងបរិវេណនៃមន្ទីរពេទ្យកុមារជាតិ នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កម្ពុជាមិនមែនជាប្រទេសផលិតប្រេងនោះទេ ប៉ុន្តែរាជរដ្ឋាភិបាលបានជួយគ្រប់គ្រង លើការលក់ប្រេងរបស់ក្រុមហ៊ុនឯកជន ធ្វើយ៉ាងណាកុំឲ្យមានការដំឡើងថ្លៃប្រេងតាមអំពើចិត្ត ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា មកដល់ពេលនេះកម្ពុជាមានរថយន្តចំនួនជាង ១លានគ្រឿង និងម៉ូតូជាង៥លានគ្រឿង ដែលធ្វើឲ្យមានតម្លៃការប្រេងឥន្ធនៈ។
ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើង
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ឥឡូវប្រទេសរបស់យើងមានរថយន្តជាង ១លានគ្រឿង និងម៉ូតូជាង៥លានគ្រឿង វាច្រើនណាស់ មួយថ្ងៃៗសាំងនោះស្រែកនោះៗ ហើយឥឡូវសាំងវាឡើងថ្លៃ តែមិនយូរទេវាឡើងចុះៗ យើងមិនមែនប្រទេសផលិតប្រេងទេ ប៉ុន្តែយើងជួយគ្រប់គ្រងកុំឲ្យដំឡើងថ្លៃតាមចិត្ត» ៕