កម្លាំងអាវុធហត្ថខេត្តតាកែវ ចាប់ខ្លួនសញ្ញាចោរឆក់ ធ្លាប់ធ្វើសកម្មភាពច្រើនករណី ក្នុងក្រុងដូនកែវ
ភ្នំពេញ៖ ដោយទទួលបានបទបញ្ជារបស់ ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ នៅយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសសហការជាមួយកម្លាំង អាវុធហត្ថ ស្រុកបាទី ដឹកនាំ លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ចុះអនុវត្តន៍ដីកាបញ្ជាឱ្យចូលខ្លួនលេខ ០៦០ ចុះថ្ងៃទី២១/០៤/២០២៣ ពីបទ លួចមានស្ថានទម្ងន់ទោស (ឆក់) ចុះហត្ថលេខា និងត្រា លោក ទៀវ ពណ្ណរាយ តំណាងអយ្យការអមសាលាដំបូងខេត្ត តាកែវ។
ជាលទ្ធផល ឃាត់ជនសង្ស័យម្នាក់ឈ្មោះ ជា លីម ភេទប្រុស អាយុ ១.៧.ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅផ្លូវ២០០៤ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ។
ក្រោយការឃាត់ខ្លួនកំម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕