នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នឹងត្រូវតែងតាំងជាទីប្រឹក្សាជាន់ខ្ពស់ នៃអង្គការពុទ្ធសាសនិកពិភពលោក
ភ្នំពេញ៖ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានបញ្ជាក់ថា អង្គការពុទ្ធសាសនិកពិភពលោក បានឯកភាពសំណើររបស់អង្គការពុទ្ធសាសនិកពិភពលោក (The WFB) ផ្ដល់ជូន ឯកឧត្តម នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត ជាទីប្រឹក្សាជាន់ខ្ពស់នៃអង្គការពុទ្ធសាសនិកពិភពលោក (Patron Of The WFB)” ដែលនឹងប្រារព្ធរៀបចំពិធីប្រគល់-ទទួលគោរមងារនេះ នៅថ្ងៃទី ២ ខែឧសភា ឆ្នាំ២០២៣ នៅរមណីយដ្ឋានវត្តភ្នំ មណ្ឌលដ្ឋានប្រវត្តិសាស្ត្រនៃការកកើតរាជធានីភ្នំពេញ ផ្សារភ្ជាប់និងព្រះពុទ្ធសាសនា ។ ប្រភព៖ ទទក