សម្ដេចតេជោ ហ៊ុន សែន នឹងទទួលគោរមងារជា “ពុទ្ធមាមកាភិបាលនៃអង្គការពុទ្ធសាសនិកពិភពលោក”
ភ្នំពេញ៖ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានបញ្ជាក់ថា អង្គការពុទ្ធសាសនិកពិភពលោក បានស្នើប្រគល់ជូន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នូវគោរមងារជា “ពុទ្ធមាមកាភិបាលនៃអង្គការពុទ្ធសាសនិកពិភពលោក (Patron Of The WFB)” និង “បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រ” ដោយសាកលវិទ្យាល័យ ណេហ្គរី ប៉ាដាន ដែលនឹងប្រារព្ធរៀបចំពិធីប្រគល់-ទទួលគោរមងារនេះ នៅថ្ងៃទី ២ ខែឧសភា ឆ្នាំ២០២៣ នៅរមណីយដ្ឋានវត្តភ្នំ មណ្ឌលដ្ឋានប្រវត្តិសាស្ត្រនៃការកកើតរាជធានីភ្នំពេញ ផ្សារភ្ជាប់និងព្រះពុទ្ធសាសនា។ ប្រភព៖ ទទក