រដ្ឋមន្រ្តីក្រសួងផែនការ អនុញ្ញាតឱ្យ ក្រុមប្រឹក្សាជាតិគាំពារសង្គម ជួបពិភាក្សាដើម្បីផ្តល់ធាតុចូលសម្រាប់ធ្វើបច្ចុប្បន្នភាព ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥
ភ្នំពេញ៖ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ នារសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែពិសាខ ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាជាតិគាំពារសង្គម និងគណៈប្រតិភូ ជួបពិភាក្សាដើម្បីផ្តល់ធាតុចូលសម្រាប់ធ្វើបច្ចុប្បន្នភាព ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ ៕