**សម្តេចធិបតី៖ ការជួយបោះប្រ៊ុយយ៉ុងជួយកូនប្រឡងជាប់ ធ្វើឱ្យកូនគ្មានទំនុកចិត្តលើខ្លួនឯង**សម្ដេចធិបតី៖ កម្ពុជា សម្រេចដកខ្លួនចេញពី ប្រទេសអភិវឌ្ឍន៍តិចតួច គឺដើម្បីបង្ហាញពីសមត្ថភាព និងមានភាពម្ចាស់ការលើខ្លួនឯង**សម្ដេចធិបតី ណែនាំអាណាព្យាបាល គួរជំរុញឱ្យកូនៗ ឬអ្នកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន អានសៀវភៅឱ្យបានច្រើន**សម្តេចធិបតី លើកទឹកចិត្តឱ្យមានព្រឹត្តិការណ៍តាំងពិព័រណ៍សៀវភៅឱ្យកាន់តែច្រើន ដើម្បីបំផុសការអានសៀវភៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**សម្តេចធិបតី៖ ការបញ្ចេញទស្សនៈថា «មានខ្សែទើបបានធ្វើធំ» ជាទស្សនៈទុដ្ឋិនិយម**សម្តេចធិបតី៖ ប្រឡងបាក់ឌុប គឺជាការវាស់ស្ទង់សមត្ថភាព មិនប្រាកដថា អ្នកជាប់និទ្ទេស A ជាមនុស្សជោគជ័យនោះឡើយ**សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថាក្រសួងអប់រំគ្មានដាក់ភាសាវៀតណាមចូលក្នុងកម្មវិធីសិក្សាឡើយ**វិវាទក្នុងគ្រួសារមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**នាយករដ្ឋមន្ត្រី អះអាងថា ដរាបណា គណបក្សប្រជាជន នៅដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិ តែមួយគត់របស់កម្ពុជា**សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឧបត្ថម្ភក្រុមជម្រើសជាតិកម្ពុជា ជាទឹកប្រាក់ក្នុងម្នាក់ចំនួន ១,០០០ដុល្លារ ដើម្បីលើកទឹកចិត្ត ទោះមិនបានឡើងទៅវគ្គបន្ទាប់ក៏ដោយ**ពលរដ្ឋប្រមាណជិត ២០០ នាក់បន្ថែមទៀត បានធ្វើជាសាក្សី និងយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា «រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ»**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ

រដ្ឋមន្រ្តីការងារ វាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលបានខិតខំប្រឹងប្រែងកសាងប្រព័ន្ធគាំពារសង្គមមួយ ដែលមានភាពយ៉ាងរឹងមាំ និងមានសុខដុមនីយកម្ម

ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ កោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលកន្លងមកបានចូលរួមជួយលើស្ទួយជីវភាពប្រជាពលរដ្ឋ រក្សាភាពធន់របស់ប្រជាពលរដ្ឋកាន់រឹងមាំទោះក្នុងកាលៈទេសៈណាក៏ដោយ។

ឯកឧត្ដមមានប្រសាសន៍បែបនេះក្នុងជំនួបទទួលជួបសម្តែងការគួរសម ផ្តល់ធាតុចូល និងអនុសាសន៍សំខាន់ៗដល់ក្រុមការងារបច្ចេកទេសរៀបចំ“ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០៣០” នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣។

ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានបញ្ជាក់ថា ជាក់ស្តែង រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាជាតិគាំពារសង្គមដែលមានក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន១២ជាសមាជិក បានសម្របសម្រួលធ្វើសុខដុមនីយកម្មប្រព័ន្ធគាំពារសង្គមកាន់តែប្រសើរ និងឈានរហូតទៅអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកាន់តែមានជីវភាពកាន់តែប្រសើរ និងមានភាពធន់ចំពោះហានិភ័យផ្នែកសេដ្ឋកិច្ចនានាដែលកម្ពុជាក៏ដូចពិភពលោកតែងតែជួបប្រទេះ។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានវាយតម្លៃខ្ពស់ថា ប្រព័ន្ធគាំពារសង្គមនេះ គឺមានសារសំខាន់ណាស់សំរាប់ប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល និងបានស្នើឱ្យក្រុមការងារបច្ចេកទេសរៀបចំ“ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០៣០” គិតគូរធ្វើឱ្យប្រព័ន្ធសន្តិសុខសង្គម និងប្រព័ន្ធជំនួយសង្គមមានភាពឆ្លើយឆ្លងគ្នា តាមតម្រូវការរបស់ប្រជាពលរដ្ឋ ដើម្បីគាំពារប្រជាពលរដ្ឋតាមវដ្តជីវិត ចាប់តាំងពីចាប់កំណើតរហូតដល់មរណៈភាព។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានគាំទ្រនឹងបន្តសហការផ្ដល់ធាតុចូលចាំបាច់នានាដើម្បីឱ្យក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមជំហានទី២ មានភាពគ្រប់ជ្រុងជ្រោយ និងពេញលេញ ពាក់ព័ន្ធនឹងប្រព័ន្ធសន្តិសុខសង្គមដែលក្រសួងការងារ និងបណ្តុះបណ្តាលកំពុងអនុវត្ត។

ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម និងក្នុងនាមជាអនុប្រធានប្រចាំការក្រុមការងារបច្ចេកទេសរៀបចំ “ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០៣០” បានមានប្រសាសន៍ថា ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ជាកក្តាដ៏សំខាន់ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ និងបរិយាបន្ន។ ឈរលើមូលដ្ឋាននៃស្ថេរភាពនយោបាយ ម៉ាក្រូសេដ្ឋកិច្ច និងវឌ្ឍនភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម, រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦ -២០២៥ ដោយបានជួយលើកស្ទួយសន្តិសុខប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ តាមរយៈការអនុវត្តកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម ក្របដោយប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមអនុរដ្ឋលេខាធិការ បានបន្តថា ដើម្បីធ្វើឱ្យប្រព័ន្ធគាំពារសង្គកម្ពុជាកាន់តែមានភាពរឹងមាំ និងប្រសើរឡើង ចាំបាច់ណាស់ក្នុងការធ្វើបច្ចុប្បន្នភាពលើក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមដែលមានស្រាប់ ដែលត្រូវបានរៀបចំក្រោមការដឹកនាំនិងសម្របសម្រួលដោយក្រុមប្រឹក្សាជាតិគាំពារសង្គម និងមានការពិគ្រោះយោបល់យ៉ាងទូលំទូលាយរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា និងថ្លែងអំណរគុណចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានចូលរួមសហការយ៉ាងពេញទំហឹង ក្នុងការអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមនាពេលកន្លងមកទាំងទិដ្ឋភាពគោលនយោបាយ និងទិដ្ឋភាពអនុវត្ត៕

អត្ថបទដែលជាប់ទាក់ទង