សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងសន្និបាតគណៈកម្មាធិការ គណបក្សខេត្តបាត់ដំបង
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តាត់ដំបង នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសន្និបាតគណៈកម្មាធិការគណបក្សខេត្តបាត់ដំបង ដើម្បីផ្សព្វផ្សាយអំពីរបាយការណ៍ សភាពការណ៏ទូទៅការងារគណបក្សឆ្នាំ២០២២ និងទិសដៅភារកិច្ច ឆ្នាំ២០២៣ និងបង្ហាញបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ មណ្ឌលខេត្តបាត់ដំបង នៅមជ្ឈមណ្ឌលសុភមង្គល ក្រុងបាត់ដំបង ។