ឯកឧត្តម សក់ សេដ្ឋា អញ្ជើញចូលរួមសន្និបាត គណៈកម្មាធិការគណបក្សខេត្តបាត់ដំបង និងបង្ហាញបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៅមណ្ឌលខេត្តបាត់ដំបង
ភ្នំពេញ៖ ឯកឧត្តម សក់ សេដ្ឋា ប្រធានក្រុមការងាគណបក្សប្រជាកម្ពុជាចុះមូលដ្ឋានស្រុកបវេល នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមសន្និបាតគណៈកម្មាធិការគណបក្សខេត្តបាត់ដំបង ដើម្បីផ្សព្វផ្សាយអំពីរបាយការណ៍ សភាពការណ៍ទូទៅការងារគណបក្សឆ្នាំ២០២២ និងទិសដៅភារកិច្ចឆ្នាំ២០២៣ និងបង្ហាញបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅមណ្ឌលខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង ។