ឯកឧត្ដម ម៉ៅ ភិរុណ អញ្ជើញចូលរួមក្នុងពិធីសន្និបាតគណៈកម្មាធិការគណបក្សខេត្តកណ្ដាល
ភ្នំពេញ៖ ឯកឧត្ដម ម៉ៅ ភិរុណ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកណ្ដាល នាព្រឹកថ្ងៃសៅរ៍ ៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងពិធីសន្និបាតគណៈកម្មាធិការគណបក្សខេត្ត ក្រោមអធិបតីភាពឯកឧត្ដម អគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុន្នីរ័ត្នសមាជិកគណ:អចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល។ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ គណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត អនុប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្នាន ក្រុង/ស្រុក ប្រធាន អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ សង្កាត់ សមាជិករដ្ឋសភាព្រឹទ្ធសភា បេក្ខជនតំណាងរាស្ត្រពេញសិទ្វិ និងបម្រុង គណៈកម្មាធិការគណបក្សខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ សរុបចំនួន ១២០៤នាក់។
សន្និបាតដំណើរការតាមរបៀបវារៈដែលបានគ្រោងទុកដោយមាន៖
-ការផ្សព្វផ្សាយរបាយការណ៍ស្តីពីសភាពការណ៍ទូទៅនិងលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការកិច្ចឆ្នាំ២០២៣ របស់គណ:កម្មាធិការគណបក្សខេត្ត
-ការចូលរួមមតិរបស់សមាជិកសមាជិកា អង្គសន្និបាត ការអនុម័តរបស់អង្គសន្និបាតលើសេចក្ដីព្រាងរបាយការណ៍ការងារគណបក្ស ឆ្នាំ២០២២ និងលើកទិសដៅបន្តឆ្នាំ២០២៣ របស់គណបក្សខេត្ត
-ការបង្ហាញក្នឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ បេក្ខជនពេញសិទ្ធនិងបម្រុងមមណ្ឌលខេត្តកណ្ដាល
– ប្រសាសន៍សំណេះសំណាល និងផ្ដល់អនុសាសន៍ដល់អង្គសន្និបាត។
អង្គសន្និបាតទាំងមូល គាំទ្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ និងនីតិកាលបន្តបន្ទាប់ទៀត ដើម្បីបន្តកសាងអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែសម្បូររុងរឿង និងគាំទ្រយ៉ាងពេញទំហឹង ឯកឧត្ដម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់អនាគត ៕