ឯកឧត្តម ម៉ែន វិបុល បន្តចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់ស្ត្រីមុនពេលសម្រាល និងទើបសម្រាលកូនរួចចំនួន ២៥នាក់ នៅមន្ទីរពេទ្យខេត្តស្វាយរៀង
ភ្នំពេញ៖ ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៅថ្នាក់សាខាខេត្តស្វាយរៀង និងលោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៅថ្នាក់សាខាខេត្ត និងសហការី នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣នេះ បានបន្តអនុវត្តសកម្មភាពការចុះសួរសុខទុក្ខ សំណេះសំណាល និងចែកអំណោយដល់ស្ត្រីមុនពេលសម្រាល និងទើបសម្រាលកូនរួចចំនួន ២៥នាក់ ដែលបានមកសម្រាលកូន និងកំពុងសម្រាកនៅ មន្ទីរពេទ្យខេត្ត។
ក្នុងឱកាសនោះក្រុមការងារបានចែកអំណោយ ក្នុងម្នាក់ទទួលបាន៖ សម្ភារប្រើប្រាស់សម្រាប់ម្តាយ និងទារក ១៧មុខរួមមាន៖ ថវិកា ៥ម៉ឺនរៀល និងលោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ បានឧបត្ថម្ភបន្ថែម ក្នុងម្នាក់ថវិកា ៥ម៉ឺនរៀលផងដែរ ៕