**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ឯកឧត្តម សាយ សំអាល់ អញ្ជើញជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ និងគរុសិស្ស មកពីស្រុកព្រៃនប់ ស្រុកស្ទឹងហាវ ស្រុកកំពង់សិលា និងក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ ជិត៧០០នាក់

ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ និងគរុសិស្ស មកពីស្រុកព្រៃនប់ ស្រុកស្ទឹងហាវ ស្រុកកំពង់សិលា និងក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ ជិត៧០០នាក់ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម គួច ចំរើន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តព្រះសីហនុ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រីជាសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុជាច្រើនរូបទៀត។

ឯកឧត្តមប្រធានក្រុមការងារ បានថ្លែងអំណរគុណ កោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការលះបង់ កិច្ចខិតខំប្រឹងប្រែងរបស់លោកគ្រូអ្នកគ្រូ ក្នុងការចូលរួមកសាងសង្គមជាតិ តាមរយៈការកសាងធនធានមនុស្សពោរពេញដោយសមត្ថភាព និងការឆ្លាក់ដួងព្រលឹងជាតិឡើងវិញ ដើម្បីបន្តកសាងអភិវឌ្ឍន៍ប្រទេសជាតិ។ ឯកឧត្តម សាយ សំអាល់ បានលើកឡើងទៀតថា លោកគ្រូ អ្នកគ្រូ មិនត្រឹមតែអប់រំ បង្ហាត់បង្រៀន ផ្តល់ចំណេះដឹងដល់សិស្សនោះទេ ប៉ុន្តែថែមទាំងបានចូលរួមយ៉ាងសកម្មជាមួយអាជ្ញាធរដែនដីក្នុងគ្រាប្រទេសមានគ្រោះអាសន្ននានា។ ជាក់ស្តែង ក្នុងអំឡុងពេលការរីករាតត្បាតនៃជំងឺកូវីដ-១៩កន្លងទៅ លោកគ្រូ អ្នកគ្រូ បានលះបង់កម្លាំងកាយ ចិត្ត រួមគ្នាជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងកិច្ចការងារការពារទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ យ៉ាងសស្រាក់សស្រាំដោយមិនខ្លាចនឿយហត់។

ជាមួយគ្នានេះ ឯកឧត្តម សាយ សំអាល់ បានជំរុញ និងលើកទឹកចិត្តឱ្យសាលារៀននីមួយៗ រៀបចំឱ្យមានសួនជីវៈចម្រុះ ដាំដំណាំ ដាំដើមឈើ ចិញ្ចឹមសត្វ ជាមជ្ឈមណ្ឌលកីឡា ជាពិសេសប្រែក្លាយសាលារៀនជាកន្លែងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈផ្សេងៗ បន្ថែមលើការសិក្សាចំណេះទូទៅ។ លោកគ្រូ អ្នកគ្រូនឹងត្រូវបានលើកទឹកចិត្តឱ្យមានការពង្រឹងសមត្ថភាពបន្ថែមលើជំនាញ ដោយក្រុមការងារនឹងរៀបចំឱ្យមានអ្នកជំនាញមកចូលរួមបណ្តុះបណ្តាល។ ឯកឧត្តមបានសង្កត់ធ្ងន់ថា យើងត្រូវខិតខំរៀនសូត្រដើម្បីពង្រឹងសមត្ថភាពឱ្យកាន់តែរឹងមាំ ក្លាយជាប្រជាជនសកល ដែលមានអរិយធម៌ខ្មែរក្នុងខ្លួន និងចូលរួមសហការជាមួយក្រុមការងារគណបក្ស និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ដើម្បីកសាងអភិវឌ្ឍន៍ប្រទេសបន្តទៅមុខទៀត៕

អត្ថបទដែលជាប់ទាក់ទង