នាយឧត្តមសេនីយ៍ នេត សាវឿន និង ឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង ដឹកនាំកិច្ចប្រជុំពង្រឹងកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរបទពិសោធន៍ ក្នុងការធានាសន្តិសុខ សម្រាប់ព្រឹត្តការណ៍អន្តរជាតិ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង អនុរដ្ឋមន្រ្តីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នារសៀលថ្ងៃសៅរ៍ ៣កើត ខែពិសាខ ឆ្នាំថោះ ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំពង្រឹងកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរបទពិសោធន៍ ក្នុងការធានាសន្តិសុខ សម្រាប់ព្រឹត្តការណ៍អន្តរជាតិ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅនាយកដ្ឋានអង្គរក្ស ៕