**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស

ជប៉ុនបានត្រៀមបាញ់កម្ទេចកម្ទីផ្កាយរណបចារកម្មរបស់កូរ៉េខាងជើង

តូក្យូ៖ប្រមុខការពារជាតិជប៉ុន នៅថ្ងៃសៅរ៍ បានបញ្ជាឱ្យកងទ័ព ធ្វើសកម្មភាពស្ទាក់ចាប់មីស៊ីល និងត្រៀមបាញ់ទម្លាក់បំណែក ពីផ្កាយរណបកូរ៉េខាងជើង ដែលអាចធ្លាក់មកលើទឹកដីជប៉ុន។មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានថ្លែងនៅដើមសប្តាហ៍នេះថា ផ្កាយរណបចារកម្មយោធាដំបូងរបស់ខ្លួន ដែលនឹងត្រូវបាញ់បង្ហោះនៅកាលបរិច្ឆេទដែលមិនបានបញ្ជាក់។កូរ៉េខាងជើងបានបាញ់សាកល្បងកាំជ្រួចប្រហែល ១០០ គ្រាប់ចាប់តាំងពីដើមឆ្នាំមុន ដោយនិយាយថា ខ្លួនកំពុងឆ្លើយតបទៅនឹងសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែលវាហៅថាការហាត់សមឈ្លានពាន។កាំជ្រួច​ជាច្រើន​បាន​ហោះ​រំលង​ជប៉ុន ឬ​ធ្លាក់​នៅ​ឆ្នេរ​ភាគ​ខាងជើង​ជប៉ុន។

កាល​ពី​សប្តាហ៍​មុន កូរ៉េ​ខាង​ជើង​បាន​បាញ់​សាកល្បង​កាំជ្រួច​អន្តរទ្វីប​ដែល​មាន​ឥន្ធនៈ​រឹង​ជា​លើក​ដំបូង។រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Yasukazu Hamada កាលពីថ្ងៃសៅរ៍បានណែនាំកងទ័ពឱ្យត្រៀមមីស៊ីលពីដីទៅអាកាស PAC-៣ នៅភាគនិរតីនៃប្រទេសជប៉ុន រួមទាំងកោះ Okinawa និងកោះក្បែរនោះ នៅក្នុងតំបន់ដែលគេជឿថាស្ថិតក្រោមផ្លូវហោះហើររបស់គ្រាប់រ៉ុក្កែតកូរ៉េខាងជើងដែលនឹងដឹកផ្កាយរណប។លោកក៏បានបញ្ជាឱ្យដាក់ពង្រាយនាវាពិឃាតដែលបំពាក់ដោយកាំជ្រួចពីអាកាសទៅអាកាស SM-៣ ទៅកាន់ដែនទឹកឆ្នេរសមុទ្រ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងមួយ។

ក្រសួងបានថ្លែងថា “យើងកំពុងរៀបចំការចាំបាច់ ដោយសារតែលទ្ធភាពនៃការចេញបញ្ជា ដើម្បីកម្ទេចមីស៊ីលផ្លោង និងវត្ថុផ្សេងៗទៀត”។បញ្ជា​បាញ់​កាំជ្រួច​ត្រូវ​តែ​អនុម័ត​ដោយ​នាយក​រដ្ឋមន្ត្រី។កូរ៉េ​ខាង​ជើង​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ធ្វើ​ការ​សាកល្បង​សព្វាវុធ​បន្ថែម​ទៀត ខណៈ​ដែល​សហរដ្ឋ​អាមេរិក និង​កូរ៉េ​ខាង​ត្បូង​បន្ត​ធ្វើ​សមយុទ្ធ​ផ្លូវ​អាកាស​រួម​គ្នា​នៅ​សប្តាហ៍​ក្រោយ។

 

អត្ថបទដែលជាប់ទាក់ទង