រដ្ឋមន្រ្តីក្រសួងសុខាភិបាល និង រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ចុះពិនិត្យទីតាំងផ្តល់សេវាសុខាភិបាល នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីត្រៀមលក្ខណៈក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍
ភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាអនុប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC និង ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញចុះពិនិត្យទីតាំងផ្តល់សេវាសុខាភិបាល បន្ទប់សម្រាប់ព្យាបាល និងរថយន្តគិលានុសង្រ្គោះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីត្រៀមលក្ខណៈថែទាំសុខភាព និងសង្គ្រោះបន្ទាន់ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ៕