**លោក Netanyahu និងលោក Rubio ជួបពិភាក្សាអំពីការដោះលែងចំណាប់ខ្មាំង និងការវាយលុកតំបន់ Gaza**យោធាអាមេរិកធ្វើការវាយប្រហារតាមអាកាសលើខេត្ត Saada របស់យេម៉ែន**វិមានក្រឹមឡាំង៖ ការចរចាបទឈប់បាញ់រុស្ស៊ី-អ៊ុយក្រែននៅតែស្ថិតក្នុងដំណាក់កាលដំបូង**កងទ័ពអ៊ីស្រាអែលបានសម្លាប់សមាជិកការិយាល័យនយោបាយរបស់ក្រុមហាម៉ាសក្នុងការវាយប្រហារមន្ទីរពេទ្យនៅហ្គាហ្សា**នាយករដ្ឋមន្ត្រីកាណាដា អំពាវនាវឱ្យមានការបោះឆ្នោតនៅដើមខែមេសា**តុលាការធម្មនុញ្ញរបស់កូរ៉េខាងត្បូង ច្រានចោលការចោទប្រកាន់របស់លោកនាយករដ្ឋមន្ត្រី Han**សហរដ្ឋអាមេរិក និងអ៊ុយក្រែនបញ្ចប់កិច្ចចរចាប្រកបដោយផលិតភាព នៅទីក្រុងរីយ៉ាដ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥**ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មានស្តីពីករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សី លើកុមារាអាយុ ៣ឆ្នាំ ៦ខែ**កំពង់ផែទេសចរណ៍កែប-កោះទន្សាយ ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាដឹកជញ្ជូន បង្កើតការងារធ្វើ និងបង្កើនជីវភាពរបស់ជូនប្រជាពលរដ្ឋនៅក្នុងខេត្តកែប**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥**សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរខួបលើកទី១៤៣ ទិវាពិភពលោកកំចាត់រោគរបេង ក្រោមប្រធានបទ «មែនហើយ! យើងអាចបញ្ចប់ជំងឺរបេងបាន៖ ប្ដេជ្ញា វិនិយោគអនុវត្ត»**ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលបំប៉នជំនាញស្តីពីយុទ្ធសាស្រ្តបន្សាបព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត ដល់សិក្ខាកាមសរុបចំនួន៥០នាក់**ឯកឧត្តម អេង ទូច នាំយកអំណោយឯកឧត្តម វង្សី វិស្សុត ជូនលោកគ្រូ-អ្នកគ្រូ ប្រជាការពារ និងយុវជនក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ**ឯកឧត្តម សុខ សូកេន ប្រកាសបើកដំណើរការពិនិត្យ និងព្យាបាលជំងឺផ្ដល់សេវាព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី នៅអនុវិទ្យាល័យអណ្ដូងពោធិ៍**ថ្នាក់ដឹកនាំ យុវជន និងសាធារណជន ចាប់អារម្មណ៍ខ្លាំងលើការផ្សព្វផ្សាយបញ្ហាគ្រឿងញៀន និង App NoDrug នៅក្នុងពិធីបុណ្យទន្លេជុំទី៩**សម្តេច ស ខេង៖ នៅលើលោកនេះ វាគ្មានប្រទេសណាប្រកាន់ខ្ជាប់លទ្ធិប្រជាធិបតេយ្យល្អឥតខ្ចោះនោះទេ**ពលរដ្ឋ ៧៩៦គ្រួសារ ក្នុងសង្កាត់ក្របីរៀល ក្រុងសៀមរាប បានទទួលចង្រ្កានបង្កើនថាមពល កាត់បន្ថយការបំពុលបរិស្ថាន**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ចុះប្រជុំពង្រឹងបច្ចេកទេស និង ត្រួតពិនិត្យវឌ្ឍនភាពការងារ តាមបណ្តាទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤**ឯកឧត្តម ឆាយ ឫទ្ធិសែន ផ្តាំផ្ញើដល់សមាជិក សមាជិកាបក្សថ្មី ត្រូវចូលរួមរាំងស្កាត់ការជ្រៀតជ្រែករបស់អានុភាពខាងក្រៅ ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា

នាវាកងស្វ័យការពារជើងទឹកជប៉ុន២គ្រឿង ចូលចតដល់កំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ ក្នុងដំណើរទស្សកិច្ចផ្លូវការ រយៈពេល៣ថ្ងៃ



ខេត្តព្រះសីហនុ ៖ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការ របស់នាវាកងស្វ័យការពារជើងទឹកជប៉ុន ចំនួន២គ្រឿង បានចូលចតដល់កំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ នៅវេលាម៉ោង៩:៣០នាទី ព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីលោកឧត្តមនាវីត្រី អិន សុខេមរា នាយសេនាធិការរង ទំនាក់ទំនងកិច្ចសហប្រតិបត្តិការអន្តរជាតិ មូលដ្ឋានសមុទ្រ រួមជាមួយនាយនាវីនាយវីរង និងកម្លាំងសមត្ថកិច្ច ចូលរួមរក្សាសុវត្ថិភាព ដល់គណៈប្រតិភូ និងនាវាផងដែរ។

លោកឧត្តមនាវីត្រី អិន សុខេមរា បានបញ្ជាក់បន្ថែមថា ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូនាវា នឹងអញ្ជើញជួបសម្ដែងការគួរសម ជាមួយឯកឧត្តមនាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងទស្សនកិច្ចនៅរាជធានីភ្នំពេញ ជួបសំដែងការគួរសម ជាមួយឯកឧត្តមឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការកងទ័ពជើងទឹក មូលដ្ឋានសមុទ្រ និងជួបសម្ដែងការគួរសម ជាមួយលោកអភិបាលខេត្តព្រះសីហនុ ក្នុងនោះក៏មានការប្រកួតកីឡាជាលក្ខណៈមិត្តភាព រវាងកងទ័ពជើងទឹកប្រទេសទាំងពីរ (កម្ពុជា-ជប៉ុន) ផងដែរ។

លោក វរនាវីឯក NAKAI EIICHI មេបញ្ជាការកងពលធំទី១ បោសសម្អាតមីន ជាប្រធានប្រតិភូនាវាទាំងពីរគ្រឿង មានឈ្មោះ JS URAGA ( MST-463 ) និងឈ្មោះ JS AWAJI ( MSO-304 ) បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីចំណងមិត្តភាព កីឡាមិត្តភាព និងទស្សនកិច្ចជាផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង