ឯកឧត្តម ខូយ រីដា ចុះពិនិត្យសហគមន៍ដំណាំបន្លែសុវត្ថិភាព និងផ្តល់កម្លាំងចិត្តដល់ប្រជាកសិករ ស្ថិតក្នុងភូមិជ្រែង ឃុំស្វាយលួង ស្រុកកណ្តៀង
ភ្នំពេញ៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ បានចុះពិនិត្យសហគមន៍ដំណាំបន្លែសុវត្ថិភាព និងផ្តល់កម្លាំងចិត្តដល់ប្រជាកសិករ ស្ថិតក្នុងភូមិជ្រែង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
ឯកឧត្តម ខូយ រីដា ក្នុងនាមថ្នាក់ដឹកនាំខេត្ត បានឱ្យបន្តការដាំដុះឱ្យបានច្រើន ធ្វើយ៉ាងណាត្រូវសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាប្រចាំ ក្នុងការទទួលបាននូវបច្ចេកទេសថ្មីៗ ដោះស្រាយបញ្ហាប្រឈមនានា នៅពេលប្រជាកសិករត្រូវការ ៕