ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភថ្លៃព្យាបាល ដល់អ៊ំស្រីម្នាក់មានជម្ងឺប្រើសបេះដូង និងស្ទះសរសៃឈាមខួរក្បាល
ភ្នំពេញ៖ អ៊ំស្រី អ៊ុំ ម៉ន់ អាយុ៦៥ឆ្នាំ គាត់មានទីលំនៅភូមិកណ្តាល ឃុំអូដា ស្រុកកំរៀង ខេត្តបាត់ដំបង អ៊ំស្រីមានជម្ងឺប្រើសបេះដូង និង ស្ទះសរសៃឈាមខួរក្បាល ត្រូវបានក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេតេជោ (TYDA) បញ្ជូនគាត់ភ្លាមៗមកព្យាបាលនៅមជ្ឈមណ្ឌលជំងឺបេះដូង និងមនុស្សចាស់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ក្រោយពីទទួលបានការព្យាបាលដោយយកចិត្តទុកដាក់ពេលនេះគាត់មានសភាពធូរស្រាលច្រើន និងបានអនុញ្ញាតអោយចេញទៅផ្ទះវិញហើយ។
ការចំណាយទាំងអស់ក្នុងការព្យាបាល និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។