**អភិបាលខេត្ត មីយ៉ាហ្គិ និងជាប្រធានសមាគមអភិបាលខេត្ត នៃប្រទេសជប៉ុន ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងបណ្ដាខេត្តនានា នៃប្រទេសជប៉ុន ជាមួយកម្ពុជា**សហជីពនៅកម្ពុជា អបអរសាទរទិវាសន្តិភាព ដោយអះអាងថា ដោយសារសន្តិភាពពេញលេញ ទើបវិស័យការងារនៅកម្ពុជារីកចម្រើន ដែលបង្កើតឱកាសការងាររាប់លានកន្លែង**នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញបើកការប្រកួតវាយកូនគោល «ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន» លើកទី៨ អបអរសាទរទិវាសន្តិភាពនៅកម្ពុជា**ចង់ធ្វើកិច្ចសន្យាជួលដី ផ្ទះ តូប យានជំនិះ កុំធ្វើតែគ្នាឯង! សូមឆ្លៀតទៅធ្វើលិខិតបញ្ជាក់ងាយៗនៅឃុំ សង្កាត់!**សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម រៀបចំទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ និងផ្តល់អំណោយមនុស្សធម៌ ជូនពលរដ្ឋងាយរងគ្រោះ ក្នុងឃុំស្វយទាប ៥០គ្រួសារ**សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល បង្ហាញមុខក្រុមជនសង្ស័យ​ និងក្រុមក្មេងទំនេីង ១២នាក់**ឯកឧត្ដម អ៊ុំ រាត្រី ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់សមត្ថកិច្ចពាក់ព័ន្ធ ត្រូវបង្ក្រាបឱ្យខានតែបាន នូវករណីក្មេងទំនើងដែលបង្កភាពភ័យខ្លាចដល់ពលរដ្ឋតាមមូលដ្ឋាន**ចិន យល់ព្រមសាងសង់ទំនប់វារីអគ្គិសនីដ៏ធំបំផុត របស់ពិភពលោក ដោយចាប់ផ្តើមគម្រោងនេះ នៅលើគែមខាងកើតនៃខ្ពង់រាបទីបេ**កិច្ចប្រឹងប្រែងដើម្បីរក្សាស្ថិរភាព និងទប់ស្កាត់ការធ្លាក់ចុះបន្ថែមទៀត ក្នុងទីផ្សារអចលនទ្រព្យរបស់ចិននឹងបន្តទៅមុខទៀតនៅឆ្នាំ២០២៥**ធនាគារពិភពលោក ព្រមានថា ការធ្លាក់ចុះទំនុកចិត្តគ្រួសារ និងអាជីវកម្ម រួមជាមួយបញ្ហាប្រឈម ក្នុងវិស័យអចលនទ្រព្យ នឹងបន្តដាក់បន្ទុកលើប្រទេសចិននៅឆ្នាំក្រោយ**ក្រុមការងារចំពោះកិច្ច ប្រកាសពី វឌ្ឍនភាពការងារសាងសង់ផ្លូវក្រវាត់ព្រំដែន ដោយប្រើប្រាស់ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន**កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ២នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីហិង្សាដោយចេតនា**បទវិភាគ៖អ្នកណាទទួលខុសត្រូវលើយុទ្ធសាស្ត្រ “តំបន់ពណ៌ប្រផេះ”?**ទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងពិភាក្សាអំពីដំណើរការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋបាលខេត្តពោធិ៍សាត់ ចេញសេចក្តីបំភ្លឺព័ត៌មានស្តីពី ការផ្អាកជាបណ្តោះអាសន្នការបង្កបង្កើនផលស្រូវប្រាំងលើកទី២ គឺដើម្បីការពារផលប្រយោជន៍របស់ប្រជាកសិករកុំឱ្យខាតបង់**រាជរដ្ឋាភិបាលសម្រេចបង្កើត ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសទីម័រឡេស្ដេ ដែលមាននិវេសនដ្ឋាន នៅទីក្រុងឌីលី**អំណោយឧបត្ថម្ភដ៏ថ្លៃថ្លា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ត្រូវបានផ្តល់ ជូនសាលាពលទាហាន យោធភូមិភាគពិសេស**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹកប្រចាំថ្ងៃទី២៧ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**រដ្ឋអាជ្ញាកំពូលរបស់អ៊ីស្រាអែល បញ្ជាឱ្យស៊ើបអង្កេតលើប្រពន្ធរបស់លោក Netanyahu

ឯកឧត្តម ហ៊ុន ម៉ានី៖ អត្ថប្រយោជន៍នៃសុខសន្តិភាព នឹងផ្តល់ជូនកូនចៅជំនាន់ក្រោយ នូវភាពសុខស្រួលក្នុងការរស់រាន សិក្សារៀនសូត្រ និងប្រកបការងារចិញ្ចឹមជីវិត

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា អត្ថប្រយោជន៍នៃសុខសន្តិភាព នឹងផ្តល់ជូនកូនចៅជំនាន់ក្រោយនូវភាពសុខស្រួលក្នុងការរស់រាន សិក្សារៀនសូត្រ និងប្រកបការងារចិញ្ចឹមជីវិត។

ក្នុងពិធីសម្ពោធឆ្លងមហាកុដិធម្មត្រ័យ សមិទ្ធផលនានា និងស្រោចស្រពព្រះសុគន្ធវារី ក្នុងវត្តឧទុម្ភរក្រោម ស្ថិតក្នុងភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០២៣ នេះ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា ពាក្យ « អរគុណសន្តិភាព» ស្តាប់ទៅហាក់បីដូចជាសាមញ្ញ ក៏ប៉ុន្តែពេលលឺពាក្យនេះ វាមិនសាមញ្ញពេកនោះទេ ដោយបានគូសបញ្ជាក់ថា ដើម្បីយល់ពីគុណតម្លៃនៃសុខសន្តិភាព យើងគប្បីប្រៀបធៀបពេលដែលគ្មានសុខសន្តិភាព។

ឯកឧត្តមបានរំលេចផងដែរថា សុខសន្តិភាព ជាការទាក់ទាញអ្នកវិនិយោគជាតិ និងអន្តរជាតិ ដែលមានភាពប្រទាក់ក្រឡាគ្នាក្នុងការផ្តល់ឱកាសអោយប្រជាពលរដ្ឋមានឱកាសទទួលបានការងារ និងប្រាក់កំរៃសមរម្យសម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។ ឯកឧត្តមបានបន្តថា អត្ថប្រយោជន៍នៃសុខសន្តិភាព នឹងផ្តល់ជូនកូនចៅជំនាន់ក្រោយនូវភាពសុខស្រួលក្នុងការរស់រាន សិក្សារៀនសូត្រ និងប្រកបការងារចិញ្ចឹមជីវិត។

ឆ្លៀតក្នុងឱកាសនេះ លោកស្រី គា សុភូ អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តម ហ៊ុន ម៉ានី និងធ្វើរបាយការណ៍អំពីសកម្មភាពក្នុងស្រុកគិរីវង់ ដោយលើកយក សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការងារកសិកម្ម ការងារអភិវឌ្ឍន៍ ជាពិសេសនោះគឺការងារធម្មការ និងសាសនា ដែលបច្ចុប្បន្ននេះ ពុទ្ធចក្រ និងអាណាចក្រ បាន និងកំពុង បម្រើអោយ វិស័យ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ អប់រំសិក្សា ធិការ ធម្មការ និងសាសនា ជាដើម ៕

អត្ថបទដែលជាប់ទាក់ទង