សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំចង្អៀត និងកិច្ចប្រជុំលើកទី១០ ស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ជាមួយ ឧបនាយករដ្ឋមន្រ្តីវៀតណាម
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ៦កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំចង្អៀត និងកិច្ចប្រជុំលើកទី១០ ស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ជាមួយ ឯកឧត្តម ជិន លីវ ក្វាង ឧបនាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅខេត្តតាយនីញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
យោងតាមសេចក្ដីប្រកាសព័ត៌មានរួម កិច្ចប្រជុំបានប្រព្រឹត្តទៅក្នុងបរិយាកាសឱឡារឹក ប្រកបដោយស្មារតីមិត្តភាព និងយោគយល់គ្នាទៅវិញ ទៅមក។ ភាគីទាំងពីរបានសង្កត់ធ្ងន់អំពីសារៈសំខាន់ ក្នុងការបន្តថែរក្សាទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងបណ្តាខេត្តព្រំដែនកម្ពុជា-វៀតណាម និយាយដោយឡែក និង រវាងកម្ពុជា-វៀតណាម និយាយរួម ៕