អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង រៀបចំកិច្ចប្រជុំពិភាក្សា ដើម្បីជាធាតុចូលក្នុងការរៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ)
ភ្នំពេញ៖ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នាព្រឹកថ្ងៃអង្គារ ៦កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ បានរៀបចំកិច្ចប្រជុំពិភាក្សា ដើម្បីជាធាតុចូលក្នុងការរៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ) ឆ្នាំ២០២៤-២០២៨ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ប្រធាន អនុប្រធានក្រុមការងារចំពោះកិច្ច និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត ៕