ឯកឧត្តម ឆាយ ថន អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលបំប៉នស្តីពី នីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ
ភ្នំពេញ៖ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលបំប៉នស្តីពី នីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ និងការគ្រប់គ្រងប្រព័ន្ធមតិជំទាស់ និងសំណូមពរ។
វគ្គបណ្តុះបណ្តាលបំប៉ននេះ មានការចូលរួមពីប្រធានមន្ទីរផែនការ និងមន្រ្តីបច្ចេកទេស មកពីខេត្តចំនួន៩ រួមមាន៖ កំពង់ចាម កំពត កែប កោះកុង ព្រះសីហនុ កណ្តាល កំពង់ស្ពឺ ស្វាយរៀង និងតាកែវ ៕