ករណីខ្យល់កន្ត្រាក់លាយភ្លៀងបានធ្វេីឱ្យបាក់ផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មកាត់ទទឹងផ្លូវ នៅមុខមន្ទីរសាធារណការខេត្ដកំពង់ស្ពឺ
ភ្នំពេញ៖ នាយប់ថៃ្ងទី២៥ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង២០:២០នាទីនេះ មានករណីខ្យល់កន្ត្រាក់លាយភ្លៀងបានធ្វេីឱ្យបាក់ផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មកាត់ទទឹងផ្លូវ មួយនៅមុខមន្ទីរសាធារណការខេត្ដកំពង់ស្ពឺ បណ្ដាលអោយបាក់ធ្លាក់មកសង្កត់លេីរថយន្ដដែលកំពុងតែធ្វេីដំណេីរតាមផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៤៤-៤៥ ៕