ឯកឧត្ដមរដ្ឋមន្ត្រី ព្រុំ សុខា អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតអូស្រា្តលីប្រចាំកម្ពុជា ជួបពិភាក្សាការងារបន្តជំរុញកិច្ចសហការទ្វេភាគី
ភ្នំពេញ៖ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ បានអនុញ្ញាតឲ្យឯកឧត្ដម Justin Kevin Whyatt ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីជំរុញកិច្ចសហការទ្វេភាគី នៅទីស្តីការក្រសួង ៕