ក្រសួងប្រៃសណីយ៍ ជូនដំណឹងពីការប្រឡងជ្រើសរើសបេក្ខជន ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌ សម្រាប់ឆ្នាំ២០២៣
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹងដល់សាធារណជន និស្សិត និងមន្ត្រីរាជការស៊ីវិលថា ខ្លួននឹងរៀបចំការប្រឡងជ្រើសរើសមន្ត្រីក្របខណ្ឌថ្មី ក្របខណ្ឌ « ក» ចំនួន១៤កន្លែង សម្រាប់ឆ្នាំ២០២៣ ដើម្បីបម្រើការងារនៅទីស្តីការក្រសួង។