**សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឧបត្ថម្ភក្រុមជម្រើសជាតិកម្ពុជា ជាទឹកប្រាក់ក្នុងម្នាក់ចំនួន ១,០០០ដុល្លារ ដើម្បីលើកទឹកចិត្ត ទោះមិនបានឡើងទៅវគ្គបន្ទាប់ក៏ដោយ**ពលរដ្ឋប្រមាណជិត ២០០ នាក់បន្ថែមទៀត បានធ្វើជាសាក្សី និងយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា «រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ»**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ

ប.ស.ស. បន្តបណ្តុះបណ្តាលអប់រំផ្លូវចិត្ត ដល់សមាជិករបស់ខ្លួន ជាជនពិការភាពជាច្រើនរូប

ភ្នំពេញ៖ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ សមាជិក ប.ស.ស. ដែលទទួលរងគ្រោះថ្នាក់ការងាររហូតធ្លាក់ខ្លួនពិការ បានចូលរួមសិក្សាឈ្វេងយល់ក្នុងកម្មវិធីសមាហរណកម្មស្ដីពីការអប់រំសុខភាពផ្លូវចិត្ត លំហែទាំ និងផ្សព្វផ្សាយពីសេវាស្តារនីតិសម្បទាដល់ជនពិការ។

ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) លោកស្រី រ័ត្ន រ៉ានីន អនុប្រធាននាយកដ្ឋានស្ដារនីតិសម្បទា នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានបញ្ជាក់ឲ្យដឹងថា ៖ កម្មវិធីខាងលើនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីឲ្យសមាជិក ប.ស.ស. ដែលរងគ្រោះថ្នាក់ការងាររហូតធ្លាក់ខ្លួនជាជនពិការទាំងអស់ បានយល់ដឹងអំពីចំណេះដឹងផ្នែកចិត្តសាស្រ្តបែបសង្រ្គោះបឋមក្នុងការជួយខ្លួនឯង បន្ទាប់ពីធ្លាក់ខ្លួនពិការ និងបានយល់ដឹងពីសេវាស្ដារនីតិសម្បទាដែល ប.ស.ស. បាននឹងកំពុងផ្តល់ជូនពួកគាត់ផងដែរ។

យោងតាមរបាយការណ៍របស់នាយកដ្ឋានស្ដារនីតិសម្បទា នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានបង្ហាញឲ្យដឹងថា៖ គិតរហូតមកដល់បច្ចុប្បន្ននេះ ប.ស.ស. មានសមាជិកសរុបចំនួន ២ ៤៦៨នាក់ហើយ ដែលបានរងគ្រោះថ្នាក់ការងាររហូតធ្លាក់ខ្លួនជាជនពិការ និងកំពុងទទួលបានសេវាស្តារនីតិសម្បទា រួមទាំងអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្សេងៗជាច្រើនទៀតពី ប.ស.ស. ដែលក្នុងនោះ សមាជិក ប.ស.ស. ជាជនពិការនៅក្នុងខេត្តកំពង់ស្ពឺមានចំនួន១៦០នាក់។

សូមបញ្ជាក់ថា ៖ កម្មវិធីខាងលើនេះ រៀបចំឡើងដោយនាយកដ្ឋានស្ដារនីតិសម្បទា នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) សហការជាមួយសាខា ប.ស.ស. ខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំ ប.ស.ស. និងបងប្អូនសមាជិក ប.ស.ស. ជាជនពិការ នៅលើទឹកដីខេត្តកំពង់ស្ពឺ៕

អត្ថបទដែលជាប់ទាក់ទង