ឯកឧត្ដម ស្វាយ សំអ៊ាង ចុះមកត្រួតពិនិត្យទីតាំងភូមិសាស្រ្តច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល
ភ្នំពេញ៖ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នាព្រឹកថ្ងៃពុធ ៧កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករងខេត្ត និងស្ថាប័ន អង្គភាពពាក់ព័ន្ធ ចុះមកត្រួតពិនិត្យទីតាំងភូមិសាស្រ្ត ការរៀបចំសន្តិសុខសណ្ដាប់ធ្នាប់ និងការរៀបចំវេទិកាសម្រាប់ពិធីទទួលដង្ហែព្រះអគ្គីជ័យកីឡា ពីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលមកព្រះរាជាណាចក្រកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ៕