Zelensky ថ្លែងអំណរគុណចំពោះចិនដែលបានផ្តល់ជំនួយមនុស្សធម៌ដល់អ៊ុយក្រែន
ប៉េកាំង៖ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky នៅថ្ងៃពុធនេះ បានថ្លែងអំណរគុណដល់ប្រទេសចិន សម្រាប់ការផ្តល់ជំនួយមនុស្សធម៌ដល់អ៊ុយក្រែន ដោយនិយាយថា ប្រទេសចិនត្រូវបានស្វាគមន៍ក្នុងការដើរតួនាទីយ៉ាងសំខាន់ក្នុងការស្តារសន្តិភាព និងដោះស្រាយវិបត្តិអ៊ុយក្រែន តាមរយៈមធ្យោបាយការទូត។លោកបានធ្វើការកត់សម្គាល់នេះ ខណៈកំពុងនិយាយជាមួយប្រធានាធិបតីចិន Xi Jinping តាមទូរស័ព្ទ។