លោក សុី បានថ្លែងថាចិននឹងបញ្ជូនបេសកជនពិសេសទៅសម្របសម្រួលវិបត្តិនៅអ៊ុយក្រែន
ប៉េកាំង៖ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសចិននឹងបញ្ជូនអ្នកតំណាងពិសេសរបស់រដ្ឋាភិបាលចិន ស្តីពីកិច្ចការអឺរ៉ាស៊ី ទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន និងប្រទេសដទៃទៀត ដើម្បីធ្វើការទំនាក់ទំនងស៊ីជម្រៅជាមួយគ្រប់ភាគី ស្តីពីដំណោះស្រាយនយោបាយ។លោកបានធ្វើការកត់សម្គាល់ខណៈកំពុងនិយាយជាមួយសមភាគីអ៊ុយក្រែនលោក Volodymyr Zelensky តាមទូរស័ព្ទ។