រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការជ្រើសរើសប្រធាន និងអនុប្រធានការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីជូនដំណឹងពីការជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ សរុបចំនួន២រូប។
ក្នុងសេចក្ដីជូនដំណឹងរបស់ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងជាប្រធានគណៈកម្មការបោះឆ្នោត ការជ្រើសរើសប្រធាន និងអនុប្រធានការិយាល័យប្រជាពលរដ្ឋ នឹងត្រូវធ្វើឡើងតាមរយៈការបោះឆ្នោត ដោយគណៈកម្មការបោះឆ្នោតមួយ ដែលមានសមាសភាពមកពីក្រុមប្រឹក្សារាជធានីភ្នំពេញ, តំណាងសភាពាណិជ្ជកម្មកម្ពុជា, សមាគមក្រុមប្រឹក្សាខណ្ឌ សង្កាត់រាជធានីភ្នំពេញ និងតំណាងអង្គការ សមាគម សង្គមស៉ីវិលជាតិក្នុងស្រុក។