ក្រសួងសុខាភិបាល ចេញសេចក្ដីណែនាំពីការការពារសុខភាព និងរក្សាសុវត្ថិភាព អំឡុងពេលទស្សនាការប្រកួតកីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម
ភ្នំពេញ៖ ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីណែនាំស្ដីពី ការការពារសុខភាព និងរក្សាសុវត្ថិភាព អំឡុងពេលទស្សនាការប្រកួតកីឡាស៉ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅកម្ពុជា។